วันจันทร์ที่ 22 มกราคม พ.ศ. 2561

ប្រវត្តិកុំព្យូទ័រ

ប្រវត្តិកុំព្យូទ័រ កុំព្យូទ័រគឺជាម៉ាស៊ីនគិតឬគណិតម៉ាស៊ីន ដែអាចផ្លាស់ប្តូរព៏តមានបានយ៉ាងល្អនិងជាក់លាក់ជាទីបំផុតដោយយោងទៅតាមរូបមន្តនិងច្បាប់ត្រឹមត្រូវ។ កុំព្យូទ័របានលស្ថិតនៅសម្រាប់មនុស្សជាយូរណស់មកហើយ។ដោយវាបានផ្តល់តម្រូវការជាច្រើនដល់មនុស្ស។ កុំព្យូទ័រកាលពីមុនមានទំហំធំនិងមានការបម្រើបម្រាស់បានតិច ក៏ប៉ុន្តែនារពេលបច្ចុប្បន្ននេះកុំព្យូទ័របានក្លាយជាវត្ថុដ៏អស្ចារ្យ និងមានតម្លៃសម្រាប់មនុស្សទូទៅ។វាជាអ្នកផ្តល់ព៍តមានកាន់តែរហ័សនិងទំនើបេជាទីបំផុត។ កុំព្យូទ័រអាចធ្វើអ្វីបានគ្រប់យ៉ាងដែលនណារម្នាក់ចង់ឲ្យេវាធ្វើ កុំព្យូទ័រអាចដោះស្រាយគណិតវិទ្យាពីព្រោះ អ្នកសរសេរកម្មវិធីបានប្រាប់ពួកគេពីរបៀបដោះស្រាយគណិត ព្រោះតែកុំព្យូរទ័រមានភាពរហ័សលឿនទំនើបអាចដោះស្រាយបញ្ហាគណិតរាប់លានបានក្នុងមួយវិនាទី។ កុំព្យូទ៧រអាចគ្រប់គ្រងរោងចក្រជាច្រើនដែលពីមុនមកធ្លាប់តែប្រើមនុស្សដើម្បីគ្រប់គ្រងតែពេលនេះពួកគេប្រើតែកុំព្យូទ័រ ដើម្បីគ្រប់គ្រងវាមានភាពងាយស្រួលនិងប្រសើរជាងមុនឆ្ងាយណាស់។ ប្រព័ន្ធអេឡិចត្រូនិចកុំព្យូទ័រជាលើកដំបូងត្រូវបានបង្កើតនៅក្នុងពាក់កណ្តាលសតវត្សត៏ទី២០( ១៩៤០ -១៩៤៥ ) ។ ធាតុដើមរបស់កុំព្យូទ័រពេលបង្កើតដំបូងមានទំហំធំណាស់ដែលនៅក្នុងបន្ទប់មួយដ៏ធំ វាប្រើប្រាស់ថាមពលច្រើនណាស់។ ពាក្យកុំព្យូទ័រជាពាក្យចាស់ណាស់មកហើយដែលបានផ្លាស់ប្តូរអត្ថន័យវាជាច្រើនសម័យកាលមកហើយនៅសតវត្សរ៏ចុងក្រោយនេះ។ កុំព្យូទ័រត្រូវបានបង្កើតឡើងដោយលោក Charles Babbage ( 26 December 1791 – 18 October 1871 was born in Walworth ។ ពាក្យកុំព្យូទ័រមានដើមកំណើតមកពីពាក្យឡាតាំង នៅពាក់កណ្តាលសតវត្សរ៏ទី១៧ដែលមានអត្ថន័យថា “ someone who computer “ វចនានុក្រមអាមេរិក Heritage ( ១៩៨០ ) បានដាក់ឈ្មោះអោយកុំព្យូទ័រដំបូងថា “ a person who computes ‘’ កុំព្យូទ័រមានន័យថាបានរួមបញ្ចូលជាមួយនិងសកម្មភាពមនុស្សរហូតដល់ពាក់កណ្តាលសតវត្សរ៏ទី២០ ពេលដែលវាអភិវឌ្ឍន៏ជាឧបករណ៏អេឡិចត្រូនិចសម្រាប់កម្មវិធីដែលអាចរក្សា ទទួល និងដំណើរការទិន្ន័យ ដូចជាវចនានុក្រមេបស់វេបម៉ាស្ទើរ ( ១៩៨០ ) បានអោយអត្ថន័យវា។ បច្ចុប្បន្នពិភពកុំព្យូទ័រយោងតាមឧបករណ៏របស់កុំព្យូទ័រ ។
Acer Aspire 8920 Gemstone.jpg

ធាតុផ្សំរបស់កុំព្យូទ័រ[កែប្រែ]

កុំព្យូទ័រអាចដំណើរការទៅបានអាស្រ័យដោយធាតុផ្សំរបស់វាសំខាន់ៗពីរគឺ Hardware និង Software។ ហាតវែ ( Hardware ) ពាក្យថា Hardware របស់កុំព្យូទ័រមានន័យថាគេនិយាយអំពីផ្នែកដែលរឹងរបស់កុំព្យូទ័រដែជាផ្នែកមួយដែលយើងអាចមើលឃើញ និងអាចប៉ៈបានហើយត្រូវបានគេចែកជាបីផ្នែកសំខាន់ទៀតរួមមាន Output Device , Input Device , System Unit។ Output Device ជាបំនែកដែលបង្ហាញនឹងបញ្ជូនទិន្ន័យដែលបានរៀបចំដំណើរការពី CPU អោយទៅកាន់អ្នកប្រើប្រាស់បានដឹងមិនថាតែការមើលឃើញនិងបន្លឺសម្លេងចេញមកនោះទេ។ ហើយ Output Device មានដូចជា Printer ( ជាឧបករណ៏សម្រាប់បោះពុម្ភទិន្ន័យចេញពីកុំព្យូទ័រដែលចេញជាឯកសារហើយវាត្រូវបានចែកចេញជាបីប្រភេទទៀត រួមមាន Det Matrix printer , Laser Printer , Injek Printer។Speaker ជាឧបករណ៏សម្រាប់បន្លឺសម្លេងដែលវាធ្វើការជាមួយកាតសម្លេង ( Sound Card ) ។ Monitor ជាឧបករណ៏បង្ហាញលទ្ធផលដែលបានមកពី process របស់ម៉ាស៊ីនអោយអ្នកប្រើប្រាស់បានឃើញ។ Input Device មានទួនាទីបញ្ចូលទិន្ន័យឬទទួលការបញ្ជាពីអ្នកប្រើប្រាស់ ដោយឧបករណ៏ដែលយើងបានដឹងច្បាស់រួចហើយនោះគឺមានដូចជា Video Camera មានទួនាទីប្រហាក់ប្រហែលនឹងម៉ាស៊ីនថតវីឌីអូឌីជីថល ដែលវាភ្ជាប់ទៅនឹងម៉ាស៊ីកុំព្យូទ័រហើយធ្វើការជាមួយនឹងកម្មវិធីផ្សេងៗទៀត។ Scanner ជាឧបករណ៏សម្រាប់ផ្តិតរូបភាពនិងឯកសារដើម្បីបញ្ចូលទៅកាន់ម៉ាស៊ីនកុំព្យូទ័រ ដែលឯកសារមានដូចជារូបថតនិងអត្ថបទ។ Key board ប្រើសម្រាប់វាយឯកសារចូលទៅក្នុងកុំព្យូទ័រ។ Microphone មានទួនាទីបញ្ជូនសម្លេងនិងទិន្ន័យទៅកាន់កុំព្យូទ័រ។ Mouse ប្រើសម្រាប់បញ្ជាអោយធ្វើការចង្អុលបង្ហាញនិងជ្រើសរើស Item នៅលើអេក្រង់ គេបានបែងចែកជាពីកន្លែសម្រាប់ចុចដែលមានការកែប្រែ Mouse អោយមានជើងនៅចំកណ្តាលដើម្បីរតំកិល Mouse អោយបានលឿន។ System Unit ជាកែសដែលផ្ទុករាល់សមាសធាតុសំខាន់ៗរបស់កុំព្យូទ័រមានដូចជា បន្ទះមេ Main ដែលបានទ្រទ្រង់នៅសមាសធាតុអេឡិចត្រូនិច Component។ RAM ( Random Access Memory ការទុកទិន្ន័យរបស់ RAM ជាការរក្សាទុកបណ្តោះអាសន្នហើយវានឹងបាត់បង់ទិន្ន័យពេលដែលកុំព្យូទ៧រត្រូវបិត។
CPU អង្គគណនី Central Processing Unit ជាកន្លែងទទួលទិន្ន័យមានទួនាទីចម្បងក្នុងការដំណើការទិន្ន័យនិងត្រួតពិនិត្យកិច្ចការគ្រប់គ្រងទាំងអស់។ ប្រវត្តិនៃការគិតលេខ ការបង្កើត គ្មាននណារម្នាក់ដឹងថាតើនណារជាអ្នកបង្កើតកុំព្យូទ័រជាលើកដំបូងទេ។នេះដោយសារតែពាក្យ”កុំព្យូទ័រ”ធ្លាប់តែមានន័យថាជាមនុស្សម្នាក់បានធ្វើចំនោទដូចជាការងាររបស់គេ ( កុំព្យូទ័រមនុស្សមានន័យថាមនុស្សចូលចិត្តគិតឬគិតច្រើន ) ពីព្រោះទាំងនេះមនុស្សមួយចំនួននិយាយថាមនុស្សជាច្រើផលិតកុំព្យូទ័រជាលើកដំបូង។មនុស្សកុំព្យូទ័រទទួលការធុញទ្រាន់ និងការធ្វើដដែលៗក្នុងការដោះស្រាយចំនោទច្រំដែលហើយក៏បានបង្កើតវិធី ( ក្រឿងយន្តប្រើក្នុងការគិតដូចជាក្បាច់នពន្ត ) ដើម្បីជួយពួកគេទទួលបានចម្លើយពីបញ្ហារបស់ពួកគេ។ដោយការវិវត្តនៃម៉ាស៊ីនេះបានក្លាយទៅជាកុំព្យូទ័រ។ កុំព្យូទ័រដំបូងគេ មនិស្សមានបញ្ហាជាច្រើនជាមួយការដោះស្រាយលេខឬការគិតលេខ។ ដើម្បីដោះស្រាយបញ្ហានេះពួកគេគឺបានព្យាយាមធ្វើចំនួន៥៨៤ដង៣២២០ក្នុងការដោះស្រាយលំហាត់ វាមានការលំបាកក្នុងការចងចាំអោយបានគ្ប់ជំហាន។មនុស្សបានបង្កើតវិធីដើម្បីជួយពួកគេក្នុងការចងចាំដែលពួកគេមានបញ្ហា។ បញ្ហាផ្សេងទៀតរបស់មនុស្សមានគឺថាពយកគេត្រូវតែធ្វើបញ្ហាអោយបានដូចគ្នាម្តងហើយម្តងទៀត។ អ្នកគិតលុយធ្លាប់ធ្វើការប្តូរជារៀងរាល់ថ្ងៃក្នុងខួរក្បាលរបស់ពួកគេឬជាមួយក្រដាសដែលវិធីនេះត្រូវជំណាយពេលច្រើន ហើយក៏មានកំហុសច្រើនដែរដើម្បីដោះស្រាយមនុស្សបានបង្កើតម៉ាស៊ីនដែលធ្វើអោយវត្ថុទាំងឡាយមានភាពដដែលៗ។ ប្រវត្តិកុំព្យូទ័រផ្នែកនេះត្រូវបានគេហៅថា”ប្រវត្តិការគិតដែលមានលក្ខណៈស្វ័យប្រវត្តិ”ដែលជាប្រយោគរវើរវាយសម្រាប់ប្រវត្តិនៃម៉ាស៊ីន ដែលបង្កើតវាងាយស្រូលសម្រាប់មនុស្សដោះស្រាយបញ្ហាក្ុងការគិតដែលមានលក្ចណៈដដែលនិងការពារក្នុងការមានកំហុសក្នុងការគិតជាដើម។​

วันอาทิตย์ที่ 21 มกราคม พ.ศ. 2561

วันจันทร์ที่ 9 ตุลาคม พ.ศ. 2560

រៀនបង្កើត Gmail ដោយខ្លួនឯង

រៀនបង្កើត Gmail ដោយខ្លួនឯងង៉ាយៗ
តាមរយៈ ៖

រៀនវាយអក្សរអង់គ្លេស

រៀនវាយអក្សរអង់គ្លេស តាមប្រព័ន្ធអនឡាញ កាន់តែង៉ាយស្រួល

http://indiatyping.com/

Welcome at India Typing.com

Welcome to IndiaTyping.com, a web portal for all Indian languages. At India Typing we provide typing solution for 135 Crore Indians and also to the Indian sub continent. In the age of computers fast typing is not a skill only but also a requirement for smart peoples. Fast typing can save lots of time day by day and fasten and increase your life.